ទេវកថា និង​ រឿងព្រេង

តើ​នេះ​ជា​ពិភព​នៃភាព​រវើ​រវាយ?

ដើម​កំណើត​ប្រទេស​ជប៉ុន

​នៅ ខែមករា 29, 2012

តំណាលកាលដំបូងឡើយ មានចលាចលមួយយ៉ាងធំដែលបណ្ដាលឲ្យ ផែនដី និង ឋានសួគ៌ បែកចេញពីគ្នា ។ ពេលនោះផងដែរ ទេវ ក៏ចាប់កំណើតឡើង ។ មកដល់ជំនាន់ទី ៧ ទេវ ២ អង្គ គឺ អ៊ីហ្សាណាហ្គិ (Izanagi) និង អ៊ីហ្សាណាមិ (Izanami) បានសម្រេចចិត្តបង្កើតដែនដីឲ្យផុសចេញពីមហាសមុទ្រមក ។ អ៊ីហ្សាណាហ្គិ បានយកលំពែងគជ់ចាក់ចូលទៅក្នុងទឹកសមុទ្រ នៅពេលដែល ទេវ នេះដកលំពែងឡើងទៅវិញ តំណក់ទឹកបានធ្លាក់ចុះទៅវិញបង្កើតបានជាកោះទាំងឡាយនៃ ប្រទេសជប៉ុន

នេះជាដើមកំណើតនៃពិភពលោកស្របទៅតាម ទេវកថា ជប៉ុន ។ ទេវកថា នេះបានបន្តទៅទៀតថា ៖

ជំនាន់ក្រោយ ៗ ទៀត ពពួក ទេវ បានប្រកួតប្រជែងដណ្ដើមអំណាចគ្នា ។ ទេវ ព្រះអាទិត្យ (Amaterasu) បានបង្កើតឲ្យមានគ្រប់ជីវិត ប៉ុន្តែបងប្រុសរបស់នាង ទេវ ខ្យល់ព្យុះ (Susanoo) ដែលជា ទេវ កាចសាហាវ បានបំផ្លាញចម្ការស្រូវរបស់នាង ដែលធ្វើឲ្យនាងតូចចិត្តហើយរត់ទៅពួននៅក្នុងល្អាងមួយ ។ ដោយគ្មានវត្តមានរបស់នាង ផែនដី និង ឋានសួគ៌ ក៏ស្ថិតនៅក្នុងភាពអន្ធការ ។

ទេវ ដទៃទៀតបាននាំ ទេវ ព្រះអាទិត្យ មកវិញដោយប្រើ កញ្ចក់ស្ពាន់ និង បន្តោងគជ់ សម្រាប់លួងលោមនាង ។ នៅពេលដែលនាងចេញមកបកស្រាយការពិត ទេវ ដទៃទៀតបានបណ្ដេញ ទេវ ខ្យល់ព្យុះ ឲ្យចុះមកនៅផែនដី ។ កូនចៅជំនាន់ក្រោយរបស់ ទេវ ខ្យល់ព្យុះ បានរស់នៅកោះនៃ ប្រទេសជប៉ុន

ក្រោយមកជាច្រើនឆ្នាំ ទេវ ព្រះអាទិត្យ បានបញ្ជូនចៅរបស់នាង និនិហ្គិ (Ninigi) ឲ្យមកគ្រប់គ្រង កោះហុងស៊ូ (Honshu) ។ ដើម្បីបង្ហាញជាសម្គាល់នៃអំណាចនៃអាទិទេព នាងបានផ្ដល់ឲ្យគាត់ផងដែរនូវ កញ្ចក់ស្ពាន់ បន្តោងគជ់ របស់នាង និង ដាវ មួយ ។ ២ ជំនាន់ក្រោយមក បើផ្អែកតាមរឿងព្រេង ចៅរបស់ និនិហ្គិ ឈ្មោះ ជីមមូ (Jimmu) បានធ្វើសញ្ជ័យលើកូនចៅជំនាន់ក្រោយរបស់ ទេវ ខ្យល់ព្យុះ ហើយបានក្លាយជា ព្រះចៅអធិរាជទី ១ នៃ ប្រទេសជប៉ុន នៅឆ្នាំ ៦៦០ មុន គ.ស. ។

មកទល់សព្វថ្ងៃ វត្ថុពិសិដ្ឋទាំង ៣ (កញ្ចក់ស្ពាន់, បន្តោងគជ់, ដាវ) គឺជានិមិត្តសញ្ញានៃអំណាចពី ឋានសួគ៌ នៃ ព្រះចៅអធិរាជ ជប៉ុន

អ៊ីហ្សាណាមិ និង អ៊ីហ្សាណាគិ

វត្ថុពិសិដ្ឋទាំង ៣

អធិរាជ ជីមមូ

Advertisements

10 responses to “ដើម​កំណើត​ប្រទេស​ជប៉ុន

  1. វឌ្ឍនៈខ្មែរ ថា:

    អរ​គុណ​ដែល​បាន​ដាក់​! 🙂

  2. អាន​ទៅ ដូច​មើល​រឿង​ណារូតុ​ឡើង​វិញ ។ ហេសហេសហេស នៅមាន​រឿង​ទាក់​ទង​នឹង​ឥសីកង្កែប(Jiraya) ទេបធីតាខ្យង(Tsunade) និង​អ្នក​ស្នង​តំណែង​ស្តេចពស់ស(Orochimaru) ទៀត​នោះ ។

  3. monyrinataro ថា:

    ទេវ​ ខ្យល់​ព្យុះ = ទេវព្យុះវាយោ
    ទេវ​ ព្រះ​អាទិត្យ = ទេវទិនករ
    ប្រទេសជប៉ុន ទាំងលិចទាំងរះ សុទ្ធតែអាចមើលឃើញព្រះសុរិយាចន្ទ្រាផុសពីទឹកសមុទ្រមកទាំងអស់…
    ឈ្មោះប្រទេសជប៉ុន គេហៅថា Raising Sun ឬ កំណើតអ្នកក្លាហាន។

  4. អរគុណ​ ចំពោះការនិទានរឿងដើមកំនើតជប៉ុនអោយអ្នកទាំងអស់គ្នាស្តាប់។ ដោយសារទាក់ទងនឹងព្រះអាទិត្យហើយ ទើបនៅលើទង់ជាតិមានរូបព្រះអាទិត្យកំពុងរះនៅលើផ្ទៃពណ៍ស។ ខ្លះគេហៅជប៉ុនថា ទឺកដីនៃព្រះអាទិត្យកំពុងតែរះ ចំនែកថៃវិញ គឺជា ទឹកដីព្រះអាទិត្យកំពុងរះកណ្តាលអធ្រាត្យ អង់គ្លេស គឺជា ទឹកដីព្រះអាទិត្យមិនចេះ អស្តង្គគត់ រីឯ ខែ្មរវិញ គឺទឹកដីសុវណ្ណភូមិ។ សរុបទៅ ប្រទេសនីមួយសុទ្ឋតែមាន​ រហស្សនាម រៀងខ្លួន។

    • អរគុណ​ដែល​បាន​ចែក​រំលែក​រហស្សនាម​ទាំងនេះ ខ្ញុំមិនដែល​បាន​ឮ​អំពី ស្រុកថៃ និង ស្រុកអង់គ្លេស នោះសោះ ។ តើ​អាច​ពន្យល់​បាន​ទេ ?

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: